Hot News 24h

Post Top Ad

Wednesday, December 1, 2021

ចង់បានប្តីឡើងញ័រ! ជួបមុខម្តងបងចូលស្តី ខាងស្រីអរលោតជើងពីរ

«ធ្លាប់តែឃើញគេ តែឥឡូវបានមកជួបខ្លួនឯងផ្ទាល់ មិនដែលគិតទេថាមានថ្ងៃនេះ ព្រោះវាជាស្នេហាតាម​ហ្វេសប៊ុក ហើយវាក៏ចម្លែកដែរត្រង់ថា មនុស្សមិនដែលស្គាល់គ្នាសោះគ្រាន់តែឆាតលើកទីមួយជាមួយ​គ្នាហើយ call ជាមួយតែមួយដង ស្អែកឡើងខាងប្រុសសម្រេចចិត្តជិះឡានឡើងចុកគូទពីរដ្ឋ Louisiana (១២ម៉ោង)មកដល់ Florida (សហរដ្ឋអាមេរិក) ដើម្បីជួប។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជួបបានមួយថ្ងៃ ស្អែកឡើងខាងប្រុសត្រូវបើកឡានទៅវិញ (១២ម៉ោង) ដំបូងមិនហ៊ានជួបទេ ចេះតែខ្លាច ព្រោះមនុស្សទើបតែស្គាល់គ្នាយប់មិញ មកជួបភ្លាមៗអីចឹង ដូចម៉េចទេ! តែដូចមានអ្វីម៉្យាងជុំរុញឲ្យខ្ញុំមក​ជួបគាត់អីចឹង អាចនិយាយបានថាមកពីនិស្ស័យ។ ជួបភ្លាមក៏មិនទាន់ស្រលាញ់គ្នាអីដែរ ព្រោះខាងប្រុសឃើញ​ខាង​ស្រីស្វិតពេក។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឯខាងស្រីវិញក៏មិនបានគិតថាស្រលាញ់ខាងប្រុសអីដែរ ព្រោះខាងប្រុសនៅខាងក្រៅសង្ហា ហើយស្អាតទៀត តែពេលញាំអីហើយ ខាងស្រីសុំចេញលុយម្នាក់ពាក់កណ្តាល ខាងប្រុសក៏លួចចាប់អារម្មណ៍តិចៗ តែគាត់មិនឲ្យខ្ញុំចេញលុយទេ រហូតពេលដែលជិះតាមផ្លូវត្រូវបង់លុយ toll ថ្លៃផ្លូវ អស់ 75 សេនទេ តែគាត់បង់1$ ហើយគាត់ថាឲ្យគេទៅមិនបាច់អាប់ទេ តែខ្ញុំថាអត់ទេ អាប់មកមួយកាក់មួយសេនអីក៏លុយដែរ ថ្ងៃក្រោយមានក៏ដោយសារ​មួយកាក់មួយសេននឹងដែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពេលនោះហើយដែលខាងប្រុសចាប់ផ្តើមលង់ស្រលាញ់ខាងស្រី ព្រោះគាត់ចាំសំដីយាយរបស់គាត់ប្រាប់ថា រកប្រពន្ធរកអ្នកណាឲ្យចេះរិះថាំ ចេះទុកចេះដាក់អីចឹងថ្ងៃក្រោយទើបមាន ឥឡូវគាត់បានរកឃើញហើយ​ម្នាក់នោះគឺខ្ញុំហ្នឹងហើយ។ ចាប់ពីពេលនោះមក គាត់លែងខ្វល់ពីសម្រស់របស់ខ្ញុំអីទៀតហើយ សំខាន់ខ្ញុំចេះទុកចេះដាក់ប៉ុណ្ណឹងបានហើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ស្រលាញ់ក៏មិនចាំបាច់រកស្អាតពេកដែរ ប៉ុណ្ណឹងៗអីបានហើយ គាត់ក៏អត់បានសុំស្រលាញ់ខ្ញុំអីដែរ គឺគាត់សុំចូលស្តីដណ្តឹងយកតែម្តង ចាប់ពីពេលនោះមកក៏និយាយគ្នា FaceTime ជាមួយគ្នារាល់ថ្ងៃបាន១ខែ រហូតបានមកដល់ថ្ងៃនេះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពួកខ្ញុំសម្រេចចិត្តភ្ជាប់ពាក្យជាមួយគ្នា ហើយនឹងរៀបការនៅឆ្នាំក្រោយនេះហើយ ប៉ុន្តែមិនទាន់ដឹងថ្ងៃណាទេ ព្រោះចាស់ទុំកំពុងតែដេញពេលាឲ្យ..ទោះវាចម្លែកបន្ដិចមែន តែការស្រលាញ់ដែលគាត់មានឲ្យខ្ញុំ វាកាន់តែកើនឡើងមិនដែលថយចុះ អរគុណប៉ិ ដែលចូលមកក្នុងជីវិតអូន PorJing Eung ពីមិត្តហ្វេសប៊ុក​ក្លាយ​ជាគូដណ្តឹង»៕

No comments:

Post Top Ad

Pages