Hot News 24h

Post Top Ad

Monday, November 22, 2021

៥ឆ្នាំខួបស្នេហ៍! មេម៉ាយតារាខ្មែរ សុម៉ាវត្តី ទម្លាយស្នេហ៍គ្រាដំបូងជាមួយកីឡាបាត់លោក លី វ៉ាហេត

អ្នកនាង សុខ សុម៉ាវត្តី បានទម្លាយដើមទងថា ៖ «នៅថ្ងៃដំបូងដែលខ្ញុំជួបអ្នក ខ្ញុំបានប្រាប់ខ្លួនឯងថា ខ្ញុំសំណាងបាត់ទៅហើយដែលបានស្គាល់មិត្តល្អដូចជាអ្នក ព្រោះមនុស្សគ្រប់គ្នារួមទាំងខ្ញុំតែងតែសើចញញឹម និង ពេញចិត្តនូវអត្តចរិត ការធ្វើល្អ គិតល្អរបស់អ្នក។ រហូតមកដល់ថ្ងៃមួយ ដែលខ្ញុំសម្រេចចិត្តច្បាស់លាស់ហើយថាខ្ញុំនឹងកាន់ដៃអ្នកឆ្លងផ្លូវពិបាក និង ឧបសគ្គរួមគ្នា ហើយក៏លួចផ្សងថាទោះមានរឿងអីក៏ដោយ សុំឱ្យតែគាត់ច្បាស់លាស់! ព្រោះខ្ញុំខ្លួនឯងចាស់ហើយ លែងមានពេលគិត និង ចំណាយពេលមើលចិត្តអ្នកណាច្រើនទៀតហើយ។ តែជាសំណាងអាក្រក់អីមើលគាត់លេងៗសោះ ៥ ឆ្នាំទៅហើយបងប្អូន។ ៥ ឆ្នាំ ដែលបងផ្តល់ឱ្យវាលើសពីមនុស្ស ដែលអូនចង់បានហើយ (ហួស Target ហើយហ៊ា) បើ ៥ ឆ្នាំកន្លងមកការធ្វើល្អវាជាការកុហក ការលួងលោម ហ៊ាហា៎ អូនសុំអាម៉ូដដូច ៥ ឆ្នាំកន្លងមកនេះ តែ ៦០ ឆ្នាំទៀតបានហើយណា។ Happy anniversary 5 year ប្អូនប្រុសកំពូលស្នេហ៍»។


No comments:

Post Top Ad

Pages